រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល អញ្ជើញកាន់បិណ្ឌវេនទី១២ នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែនស្រុកពញាឮ ខេត្ដកណ្តាល

ខេត្តកណ្តាល៖ ព្រឹកថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលាឆ្នាំ ២០២៣ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងពុទ្ធបរិស័ទ បានអញ្ជើញរាប់បាត្រ (បុណ្យកាន់បិណ្ឌ)វេនទី១២ នៅវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន ស្ថិតនៅឃុំព្រែកតាទែនស្រុកពញាឮ ខេត្តកណ្តាល។ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណរៀងមកតែងតែបានប្រារព្ធពិធីនេះ មិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោចថៃ្ងបញ្ចប់គឺជាថ្ងៃ(ភ្ជុំបិណ្ឌ)ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពិធីបុណ្យកាន់បិណ្ឌ ថ្នាក់ដឹកនាំខេត្តកណ្ដាល និងប្រជាពុទ្ធបរិស័ទតែងតែរួមគ្នាធ្វើបុណ្យ ធ្វើទានតាមទីអារាមដោយមាននាំយកនូវគ្រឿង សក្ការបូជា និងទេយ្យទាន មានគ្រឿងឧបភោគបរិភោគ បច្ច័យយកមកប្រគេនព្រះសង្ឃ និងរាប់បាត្របង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន ជីតា ញាតិការទាំង៧សន្ដាន ដែលបានចែកឋាន ទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់បិណ្ឌនេះ ឱ្យបានទៅសោយសុខ នៅទីស្ថានបរមសុខគ្រប់ៗជាតិ។ ក្នុងពិធីកាន់បិណ្ឌវេនទី១២នេះ រដ្ឋបាលខេត្តកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរស្រុក និងមន្ត្រីរាជការ បាននាំយកនូវទេយ្យវត្ថុ មកប្រគេនដល់ព្រះសង្ឃរួមមាន៖

_អង្ករ ១តោន

_ទឹកផ្លែឈើ ២កេស

_មី ១០កេស

_ត្រីខកំប៉ុង ៥កេស

_ទឹសុទ្ធ ១០កេស

_ទឹកត្រី ១០យួរ

_ទឹកដោះគោខាប់១កេស និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃដើម្បីទុកកសាងសមិទ្ធផលនានាក្នុងវត្ត ព្រមទាំវេរទេយ្យវត្ថុ ចង្ហាន់ដល់ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង ៧សន្តាន ដែលចែកឋានទៅបរលោកខាងមុខ មកទទួលយកនូវអានិសង្ឃ ដែលបានឧទ្ទិសជូន នៅក្នុងវេនកាន់បិណ្ឌទី១២នេះ ៕