ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ឆាយ លាភា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ដើមឆ្នាំ២០២៣ និងលើកទិសដៅផែនការត្រីមាសទី៤ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ៩ខែ ដើមឆ្នាំ២០២៣ និងលើកទិសដៅផែនការត្រីមាសទី៤ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យជំនាញទាំង០៩ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ៕