ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលស្រុកបរិបូណ៌ បើកយុទ្ធនាការ និងផ្សព្វផ្សាយបរិស្ថាន គ្មានថង់ប្លាស្ទិក ក្រោមប្រធានបទ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ លោក ចេង ចាន់ដូណា អភិបាល នៃគណៈអភិបាលស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានដឹកនាំគណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុក កងកម្លាំង និងអាជ្ញាធរឃុំ ភូមិ ចូលរួមក្នុងកម្មវិធី បើកយុទ្ធនាការ និងផ្សព្វផ្សាយបរិស្ថាន គ្មានថង់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”

ពិធីក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក អម សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយ ក្រុមការងារថ្នាក់ក្រសួង ថ្នាក់ខេត្ត លោកគ្រូ​ អ្នកគ្រូ យុវជនកាកបាទក្រហម​ យុវជនកាយឬទ្ធិ​ ស.ស.យ.ក​ សម្ពន្ធយុវជនស្រលាញ់សន្តិភាព​ និងសិស្សានុសិស្សជាច្រេីនរូប​ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ស្ថិតក្នុងភូមិកន្សែង ឃុំខុនរ៉ង ៕