ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

យុវជនម្នាក់ឆក់ចរន្តអគ្គិសនីបណ្តាញអោយស្លាប់បាត់បងជីវិត នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣​នេះ​ វេលាម៉ោង០៦និង០០នាទី​ នៅចំណុចក្រុមទី០៦ ភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់។ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងកំណត់ ករណីឆក់ចរន្តអគ្គីសនីបណ្ដាលអោយ ជនរងគ្រោះឈ្មោះ ធី ពន្លឺ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថាសពឈ្មោះ ធី ពន្លឺ នេះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គីសនី ពិតប្រាកដមែន។​ សមត្ថកិច្ចបានអោយដឹងថា មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី (ឆក់ខ្សែភ្លើង) ទើបបណ្តាលអោយស្លាប់ភ្លាមៗនោះ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕