លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកម្លាំងចុះជួយអន្តរាគន៍ជញ្ជូនដីទប់ទឹកជំនន់ដែលកំពុងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាល ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការទប់ទឹកជំនន់ដែលកំពុងហក់ឡេីងបង្កនូវការលិចលង់លំនៅដ្ឋាន វត្តអារាម ភូមិកររបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់មួយចំនួននាក្រុងបាត់ដំបង។
រហូតមកដល់ពេលនេះស្ថានភាពនៃកំពស់ទឹកក្នុងស្ទឹងសង្កែហាក់មិនទាន់ឃេីញមានសញ្ញាថមថយនៅឡេីយនោះទេ ដែលបញ្ហានេះសមត្ថកិច្ចនគរបាលរួមជាមួយអាជ្ញាធរពាក់ព័ន្ធនៅតែបន្តសកម្មភាពជួយសង្រ្កោះ និងទប់ស្កាត់ការហូរច្រោះចូលក្នុងលំនៅដ្ឋានដែលនាំឱ្យមានការលិចលង់ខូខាតទ្រព្យសម្បត្តិ ផលដំណាំ ៕