ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ដឹកនាំកម្លាំងចុះជួយអន្តរាគន៍ជញ្ជូនដីទប់ទឹកជំនន់ដែលកំពុងលិច​លង់លំនៅដ្ឋានប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣​នេះ លោកឧត្តម សេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ នៃស្នងការដ្ឋាន​នគរ​បាល​ខេត្តបាត់ដំបង​ បានដឹកនាំកង​កម្លាំងនគរបាល ចូលរួមជាមួយអាជ្ញា​ធរមូលដ្ឋាន​ សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការទប់ទឹ​ក​ជំនន់ដែលកំពុងហក់ឡេីងបង្កនូវការលិចលង់លំ​នៅ​ដ្ឋាន វត្តអារាម ភូមិកររបស់ប្រជា​ពលរដ្ឋ ក្នុងសង្កាត់មួយចំនួន​នាក្រុងបាត់ដំបង។

រហូតមកដល់ពេលនេះស្ថានភាពនៃកំពស់ទឹកក្នុងស្ទឹងសង្កែហាក់មិនទាន់ឃេី​ញមានសញ្ញាថមថយនៅឡេី​យនោះទេ​ ដែលបញ្ហានេះសមត្ថកិច្ចនគរ​បា​លរួមជាមួយអាជ្ញាធរពាក់ព័ន្ធនៅតែបន្តសកម្មភាពជួយសង្រ្កោះ​ និងទប់ស្កាត់ការហូរច្រោះចូលក្នុងលំនៅដ្ឋានដែលនាំឱ្យមានការលិចលង់ខូខាតទ្រព្យសម្បត្តិ ផលដំណាំ ៕