ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មុខសញ្ញាលួចដែក០៣នាក់ ត្រូវនគរបាលស្រុកថ្មគោល បង្ក្រាបឃាត់ខ្លួន

ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ប្រហែល១៥:៤០នាទី ត្រង់ចំណុចរោងផ្សិត ក្នុងក្រុមទី១៤ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួច (ដែកទីបជ្រុងនិងដែកទីមូល) បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ បានធ្វើសកម្មភាពកាច់ដកដែកទីបជ្រុង និងដែកទីបមូលពីរោងបណ្ដុះផ្សិត របស់ជនរងគ្រោះម្នាក់ឈ្មោះ អ៊ូ សុផល ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង នៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពក៏ត្រូវបានជនរងគ្រោះឃើញនឹងបានតេទូរស័ព្ទអោយកម្មករធ្វើការឡឥដ្ឋ និងប្រជាការពារអោយមកជួយឃាត់ជនសង្ស័យបាន។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់
១.ឈ្មោះ ឈៀង ពិសិដ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល (ជាម្ចាស់ម៉ូតូ)
២.ឈ្មោះ រ៉ុង ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ៣.ឈ្មោះ អាត សំអាន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង យកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីសាកសួរ។ បន្ទាប់ពីសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចដែកទីបជ្រុងនិងដែកទីមូលរបស់ជនរងគ្រោះពិតប្រាកដមែន។ សម្ភារៈដកហូតបានរួមមាន៖
-ម៉ូតូ ០១គ្រឿង ម៉ាកស៊ូស៊ុយគីវីវ៉ា ស៊េរីចាស់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1B-2645 ។
-ដែកទីបមូលប្រវែង ២.២០ម៉ែត្រ ចំនួន ១១ដើម ។
-ដែកទីបជ្រុង ៣០ x ៣០ ប្រវែង ២.៥០ម៉ែត្រ ចំនួន ០៧ដើម ។
ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕