ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ នៅតំបន់កំពង់ផែចុងឃ្នៀស

សៀមរាប ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣

ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ត្រួតពិនិត្យឯកសារពាក់ព័ន្ធណែនាំដល់អ្នកបើកបរជលយានគ្រប់ប្រភេទ ដែលប្រកបអាជីវកម្មនៅតំបន់កំពង់ផែចុងឃ្នៀស ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស, អាវពងសុវត្ថិភាព មុនពេលចេញដំណើរ