ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងចម្រុះចុះល្បាត​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តស្រុកកំពង់លែង និងស្រុកជលគិរី និងដុតបំផ្លាញវត្ថុតាងចោលនឹងកន្លែង

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទី ដល់ម៉ោង​ ១៥:០០​នាទី​ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍​,កម្លាំងការិយាល័យចរាចរណ៍ផ្លូវទឹក​ និងកម្លាំងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ សរុបចំនួន ៤៤ នាក់ ប្រើប្រាស់ទូកស្មាច់ចំនួន ០៨ គ្រឿង បានចុះល្បាត​ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចអង្គរទ្វីប ស្ថិតក្នុងភូមិសាស្រ្តឃុំស្វាយរំពារ ស្រុកកំពង់លែង និងចំណុចក្រោយភូមិក្បាលកន្លង់, សំពៅសំពាក់, វាលសំណាប, កប់ចេស​, ខ្វែងឆ្លុះ ស្ថិតក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផល៖ រុះរើរបាំងសាច់អួន ចំនួន ១០កន្លែង ប្រវែង ១,៥០០ម៉ែត្រ,លបលូសាច់អួន ចំនួន៣៤លប,បង្គោលចម្រឹង ចំនួន៧០០ដើម,ចាក់លែងកូនត្រីចម្រុះទម្ងន់ ៥០គីឡូក្រាម ចូលទន្លេវិញ ។
សម្ភារៈខាងលើ ត្រូវបានក្រុមការងារបំផ្លាញចោលនៅហ្នឹងកន្លែង ៕