ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ឈាង ចន្ធី អញ្ជើញចូលរួមរំលែកទុក្ខ ចូលបច្ច័យបុណ្យ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់គ្រួសារសព ចំនួន ០៤គ្រួសារ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី និងរដ្ឋបាលឃុំ សង្កាត់ បានអញ្ជើញចូលរួមរំលែកទុក្ខ ចូលបច្ច័យបុណ្យ និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគដល់គ្រួសារសព ចំនួន ០៤គ្រួសារ។

សូមជម្រាបជូនផងដែរថា៖ បច្ច័យ និងគ្រឿងឧបភោគ បរិភោគ ដែលលោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ព្រមទាំងសហការី និងរដ្ឋបាលឃុំ សង្កាត់ នាំយកជូនដល់គ្រួសារសព ចំនួន ០៤គ្រួសារ ដែលស្ថិតនៅឃុំដារ ស្រុកកំពង់លែង ចំនួន ០៣គ្រួសារ និងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ចំនួន ០១គ្រួសារ ៕