ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការចុះផ្សព្វផ្សាយអំពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការចុះផ្សព្វផ្សាយអំពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានសមាសភាពចូលរួមពី លោកស្នងការរងចំណុះផែនការងារសណ្តាប់ធ្នាប់ លោកនាយនាយរងការិយាល័យ នាយនាយរងផ្នែក នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង លោកអធិការរងនាយនាយរងផ្នែកទទួលការងារសណ្តាប់ធ្នាប់ទាំង១៣ស្រុក/ក្រុង៕