ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ហុឹម ចន្ធូ ស្នងការរងផែនការងារសណ្តាប់ធ្នាប់ ដឹកនាំកម្លាំងចុះសម្រួលចរាចរណ៍ ជូនដល់សិស្សានុសិស្ស

ខេត្តកែប៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហុឹម ចន្ធូ ស្នងការរងផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យជំនាញ កម្លាំងនគរបាលមូលដ្ឋាន បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ នាំសិស្សានុសិស្សឆ្លងថ្នល់ នៅតាមសាលារៀនក្នុងខេត្ត ដើម្បីបញ្ចៀសការកកស្ទះ និងធានាបានសុវត្ថិភាពជូនពួកគាត់ ៕