ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្ដមសេនីយ៍ត្រី ចាប ចាន់ថា ស្នងការរង បានដឹកនាំកម្លាំង ចុះបង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅឃុំអំពិលទឹក ក្នុងស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា  ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ចាប ចាន់ថា ស្នងការរង បានដឹកនាំកម្លាំងនគរបាល សហការជាមួយសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល និងកម្លាំងសហគមន៍ សរុបរួម ១៩ នាក់ ចុះបង្ក្រាបការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅឃុំអំពិលទឹក ក្នុងស្រុកកំពង់ត្រឡាច ។

ជាលទ្ធផល៖ រុះរើរបាំងស្បៃមុង ១៥ កន្លែង ប្រវែង ៧០០ម៉ែត្រ,លបលូស្បៃមុង ១១លប,បង្គោល ៣០០ដើម,លែងត្រីចម្រុះ៥០ គីឡូក្រាម។

វត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញដុតបំផ្លាញចោលនៅនឹងកន្លែង ៕