ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ទៅឆក់ត្រីត្រូវពស់ស្រកាចាស់ចឹកបណ្តាលឲ្យស្លាប់

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់កណ្តាលវាលស្រែ នៅវេលាម៉ោង ២និង១៧នាទីរសៀល ថ្ងៃចន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចវាលផ្លុកចារចម្ងាយ៦០០០ម៉ែត្រ ខាងលិចភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ  ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ជនរងគ្រោះ ឈ្មោះ ភាក់ សំណាង អាយុ២៨ឆ្នាំ ភេទប្រុស.នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បើតាមការបំភ្លឺពី ឈ្មោះ ភាក់ ស្រីផាត់ អាយុ៣១ឆ្នាំ.នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ត្រូវជាបងស្រីបង្កើត) របស់សពបានប្រាប់ថាប្អូនរបស់គាត់បានចេញទៅឆក់ត្រីនៅម៉ោងប្រហែល៧យប់ ថ្ងៃទី១៦.៩.២០២៣ ពុំឃើញមកផ្ទះវិញហើយបងប្អូនក៏បានដើររកតែរកមិនឃើញ លុះវេលាម៉ោង២និង១៧នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ទើបរកឃើញសពស្លាប់ក្នុងវាលស្រែ ។

នគរបាលបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសពកន្លែងកើតហេតុ បានរកឃើញសត្វពស់ស្រកាចាស់០១ក្បាលនៅក្បែរជើងសពនិងមានសម្ភារៈដូចជា.អាគុយ៤០អំពារចំនួន១.កែវជួតបំភ្លឺចំនួន១.ម៉ូទ័រឆក់ត្រីចំនួន១.ដងឆក់ត្រីដើមឬស្សី.ចំនួន២.កន្ត្រកកាវចំនួន១.ក្រង់សំរាប់ដាក់ត្រីចំនួន១.មានកូនត្រីផ្ទក់ចំនួន៩ត្រីនៅក្នុងនោះ ។ ក្នុងការត្រួតពិនិត្យនេះឃើញមានស្លាកស្នាមលើ ក.ជើងខាងស្តាំប្រវែង៥ស.ម.មានឈាមហូរ ជាស្នាមចង្គូមពស់ខាំ ក្រៅពីនោះគ្មានស្លាកស្នាមអ្វីទាក់ទងនឹងឃាតកម្មឡើយ។ ដូច្នេះការស្លាប់របស់ជនរងគ្រោះគឺដោយសារពស់ស្រកាចាស់ចឹក ដោយគ្មានអ្នកណាបានដឹងនិងជួយសង្រ្គោះ ។ សពក្រោយពីត្រួតពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕