ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្តកំពត អញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈស្នងការ

ខេត្តកំពត៖ ព្រឹកថ្ងៃអង្គារ ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្ត បានដំណើរការបើកកិច្ចប្រជុំគណៈស្នងការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ទ ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង ។

ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកពីចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈស្នងការ នាពេលនេះផ្តោតសំខាន់ ត្រួតពិនិត្យលទ្ធផលការងារដែលបាន ដាក់ជូនអនុវត្តសប្តាហ៍មុនមាន ដូចទៅះ
– ពាក់ព័ន្ធការរៀបចំផែនការយុទ្ធសាស្ត្រ បញ្ចកោណនីតិកាលទី ៧ នៅតាមបណ្តាផែន និងពង្រឹងការអនុវត្តផែនការសកម្មភាពការងារ
– ពាក់ព័ន្ធកម្លាំង សុំឱ្យលោក លោកស្រី ស្នងការរង និងលោកនាយការិយាល័យជំនាញ ធ្វើការត្រួតពិនិត្យកម្លាំងទាំងអស់ឡើងវិញ ពិសេសកម្លាំងវរ:សេនាតូចលេខ ៦០១ ។ លោកនាយការិយាល័យបុគ្គលិក ត្រួតពិនិត្យបញ្ជីវត្តមានឲ្យបានច្បាស់លាស់ ហើយបើរកឃើញកម្លាំង ដែលពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ត្រូវរៀបចំឯកសារបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាល។
– ត្រូវយកចិត្តទុកដាក់ទៅលើការប្រចាំបញ្ជា វេនប្រចាំការ លោក លោកស្រីស្នងការរង ទទួលខុសត្រូវ។
ជាលទ្ធផលសរុបឃើញថាលោក លោកស្រី ស្នងការរងទទួលផែនទាំងអស់ បានយកចិត្តទុកដាក់អនុវត្តល្អប្រសើរ ៕