ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងសមត្ថកិច្ច បានចុះអនុវត្ដការងារផ្លូវវាងក្រុងកំណាត់ផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្ដកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារត្រួតពិនិត្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ខេត្ដ នៃ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងសមត្ថកិច្ច បានចុះអនុវត្ដការងារផ្លូវវាងក្រុងកំណាត់ផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្ដកំពង់ឆ្នាំង ត្រួតពិនិត្យរថយន្ត និងបានបិតស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងចែកសៀវភៅអ្វីដែលអ្នកបើកបរត្រូវយល់ដឹងផងដែរ។

ជាលទ្ធផលដូចខាងក្រោម៖
១-បានត្រួតពនិត្យរថយន្ដសរុបចំនួន០៧ គ្រឿង
២-រថយន្ដត្រឹមត្រូវចំនួន០៤ គ្រឿង
៣-រថយន្ដខ្វះឯកសារចំនួន០២ គ្រឿង
៤-បានធ្វើកិច្ចសន្យាចំនួន០១ គ្រឿង
៥-បានបិតស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍បានចំនួន០៣ គ្រឿង
៦-បានចែកសៀវភៅអ្វីដែលអ្នកបើកបរត្រូវយល់ដឹងចំនួន២០ក្បាល
៧-សីលធម៍១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ចំនួន២០សន្លឹក ៕