ព័ត៌មានក្នុងប្រទេស

ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធនិងគ្រឿងញៀន នៅក្រុងខេមរភូមិន្ទ

ខេត្តកោះកុង​៖​ នៅថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣
វេលាម៉ោង២០:១៥នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានចុះល្បាតក្នុងភូមិសាស្ត្រ លុះមកដល់ចំណុចសាលាអនុវិទ្យាល័យជាស៊ីម ស្មាច់មានជ័យ ស្ថិតក្នុងភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក៏ប្រទះឃើញជនសង្ស័យ ដែលជាមុខសញ្ញាចាស់ កម្លាំងយើងធ្វើការឃាត់ខ្លួន ០១ប្រុស
ឈ្មោះ សៀន ឡង់ឌី អាយុ១៧ឆ្នាំ មុខរបរលើអីវ៉ាន់ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
-ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន០១ កញ្ចប់ធំ។
បច្ចុប្បន្នកម្លាំងយើងកំពុងបំពេញសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។