ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំសមាជិកគណៈកម្មាធិការលទ្ធកម្ម ចុះពិនិត្យវាយតម្លៃ ប្រគល់ ទទួល ផ្លូវបេតុង ១ខ្សែ នៅភូមិមានកកើត ឃុំត្បែងខ្ពស់

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានដឹកនាំសមាជិកគណៈកម្មាធិការលទ្ធកម្ម ចុះពិនិត្យវាយតម្លៃ ប្រគល់ ទទួល ផ្លូវបេតុង ១ខ្សែ។

ផ្លូវបេតុង ១ខ្សែនោះមានប្រវែង ១០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ដែលជាគម្រោងស្រុកឆ្នាំ២០២៣ ៕