ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋានស្រុកមោងឫស្សីប្រគល់គ្រាប់អោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩នឹង៣០នាទីព្រឹក នគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំង នៃអធិការដ្ឋានស្រុកមោងឫស្សី ប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអោយទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មានប្រភេទគ្រាប់ 60mm ចំនួន ០៣គ្រាប់ នៅចំណុចវាលស្រែគីឡូម៉ែត្រលេខ៨ ស្ថិតក្នុងភូមិនិគមក្រោម ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឬស្សីបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕