រដ្ឋបាលរាជធានី-ខេត្ត

រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ជួបសំណេះសំណាលជាមួយ មន្ត្រីសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​ ៖​​ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ រួមនឹងប្រតិភូអមដំណេីរ​ បានអញ្ជេីញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ​ ដោយមានការអញ្ជេីញចូលរួម​​ ពីថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ​ ថ្នាក់ដឹកនាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ការិយាល័យសុខាភិស្រុកប្រតិបត្តិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកក្រុង-ស្រុក ប្រធានមណ្ឌលសុខភាព និងមន្ត្រីសុខាភិបាល សរុបជាង២០០នាក់​ ប្រារព្ធធ្វេីឡេីងនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃអាទិត្យ ១១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

មានមតិស្វាគមន៍​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរ ទស្សនកិច្ចដ៏ថ្លៃថ្លា របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូអមដំណើរ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញបំពេញបេសកកម្មនិងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនាឱកាសនេះ។​ ពិសេសឯកឧត្តម​ ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យដែលកន្លងមកបានចូលរួមយ៉ាងសកម្ម​ ក្នុងតំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩នាពេលកន្លងមក។

ដេីម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព​ ឯកឧត្តម​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បានដាក់ចេញ​ ៩ចំនុច​ ដល់មន្ត្រីសុខាភិបាលអនុវត្ត​ ៖​ ១-បង្កេីនការផ្សព្វផ្សាយ ជូនដល់ពលរដ្ឋ​បានយល់ដឹងពីហានីភ័យជំងឺផ្សេងៗ​ ស្តីពីបញ្ហាសុខភាព​ ដែលសុខភាព​ គឺជាគោលដៅសំខាន់​ដែលពលរដ្ឋចង់បាន​ ជាទ្រព្យដ៏មានតម្លៃរបស់យេីងទាំងអស់គ្នា,​ ២-ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងផ្សេងៗ,​ ៣-ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងកាចសាហាវ​ សកល,​ ៤-ការប្រយុទ្ធប្រឆាំងមិនឆ្លង​ (មហារីក​ សរសៃឈាម​ ជំងឺបេះដូង…..),​ ៥-ប្រយុទ្ធ​ផលប៉ះពាល់សុខភាព​ ការប្រែប្រួលអាកាសធាតុ​ ផលិតផលអាហារ​ ប៉ះពាល់សុខភាពផ្សេងៗ​ (​ផលប៉ះពាល់ការប្រេីប្រាស់ឱសថ​ ប៉ះពាល់សុខភាព​ ដែលគ្មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខភិបាល),​ ៦-ធ្វេីឱ្យកាន់តែប្រសេីឡេីង​ ការផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អនៅតាមសហគមន៍,​ ៧-លេីកកម្ពស់គុណភាព​សេវាថែទាំ​ ទាំងថ្នាក់ខេត្ត​ ស្រុកទាំងអស់​ (មន្ត្រី​សុខាភិបាល​ត្រូវមានក្រមសិលធម៌​ ចំពោះពលរដ្ឋ​ ដែលមកទទួលសេវា),​ ៨-អភិវឌ្ឍធនធានមនុស្ស​ (ពង្រឹកសមត្ថភាព​ ពង្រាយមន្ត្រីសុខាភិបាលមានបទពិសោធន៍​ ចុះដល់ដ្ឋាន​ និងទី៩-ការអភិវឌ្ឋសុខភាព Digital។

ជាមួយការដាក់ចេញទាំង៩ចំនុចនោះដែ​រ​ ដេីម្បីអនុវត្តចំពោះកិច្ចការចំពោះមុខ​លោកសាស្ត្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ក៏បានណែនាំដល់មន្ត្រីសុខាភិបាលក្រោមឱវាទ​ នូវ៣ចំនុចសំខាន់​ៗ​ រួមមាន​ ៖​ ១​-ពង្រឹងមណ្ឌលសុខភាព​ (​ ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ​ ដែលមានស្រាប់,​ សម្ភារៈ​បរិក្ខា​ មណ្ឌលសុខភាព,​ ធនធានមនុស្ស​ ត្រូវបំពេញបន្ថែម​ ផ្តល់សេវាជូនពលរដ្ឋ​ ២៤ម៉ោងលេី២៤ម៉ោង),​ ២​-ពង្រឹងប្រសិទ្ធភាព ទាំងមន្ទីរពេទ្យខេត្ត​-ស្រុក​ និងថ្នាក់ជាតិ​ (ទាំងសេវាសាធារណៈ​ និងឯកជន)​ និងទី៣-ការពង្រឹងស្ថាប័ន​ បណ្តុះបណ្តាលភាពជាអ្នកដឹកនាំ​គ្រប់លំដាប់ថ្នាក់​ (រៀបចំក្រុមការងារពិសេស​ កន្លែងប្រតិបត្តិការងាររៀងខ្លួន)​៕​