ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យចំនួន០២នាក់ ទៅកាន់ពន្ធនាគារ

ប៉ៃលិន៖  ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យចំនួន០២នាក់ ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន តាមដីកាបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្នលេខ៤៣៤,៤៣៦/២៣ ចេញដោយលោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដូចខាងក្រោម។

ឈ្មោះ​​ ជឿន សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររៀបមេនបូជាសព រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនជននេះត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ៖ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ឈ្មោះញឹម ឆៃ ហៅ ផុន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបររៀបមេនបូជាសព រស់នៅភូមិចំការកាហ្វេ សង្កាត់​​ទួលល្វា ក្រុងប៉ៃលិនខេត្តប៉ៃលិនជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលេី ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន។