ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពជូនពរបវរមហាប្រសើរ និងអបអរសាទរដោយស្មោះអស់ពីដួងចិត្ត គោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមដែលសម្ដេច ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមគោរពជូនពរបវរមហាប្រសើរ និងអបអរសាទរដោយស្មោះអស់ពីដួងចិត្ត គោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមដែលសម្ដេច ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ដ្រី។

យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេច ដែលបានរួមចំណែកសង្គ្រោះប្រទេសជាតិ ប្រជាជន និងកសាងជាតិមាតុភូមិកម្ពុជាឱ្យទទួលបានភាពសម្បូរសប្បាយរុងរឿង ធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសុខសន្តិភាព ស្ថិរភាព និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន សម្ដេច និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ ៕