ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំបំពេញសាលាកបត្រព័ត៌មានរបស់មន្ត្រីរាជការសុីវិលរបស់ស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានរៀបចំកិច្ចប្រជុំបំពេញសាលាកបត្រព័ត៌មានរបស់មន្ត្រីរាជការសុីវិល តាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពលោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ដែលមានសមាសភាពចូលរួមពី គណៈអភិបាលស្រុកសាមគ្គីមានជ័យ គណៈនាយករដ្ឋបាលស្រុក អង្គភាព ការិយាល័យចំណុះរដ្ឋបាលស្រុក ស្មៀនឃុំទាំង០៩ សរុប៥០នាក់ ស្រី១០នាក់។

ក្នុងប្រសាសន៍បើកកិច្ចប្រជុំ លោកអភិបាល និងជាគណៈអធិបតី បានលើកឡើងថា រដ្ឋាភិបាលថ្នី នីតិកាលទី៧ ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសម័យឌីជីថល ការងារឌីជីថល ដូចនេះ សូមមន្ត្រីទាំងអស់ពង្រឹងសមត្ថភាព និងជំនាញឲ្យបានល្អប្រសើរជាងមុន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល រៀនជំនាញបន្ថែមជាដើម។

បន្ថែមពីនេះ លោកអភិបាលក៏បានណែនាំមន្ត្រីរាជការត្រូវគោរពបទបញ្ជាផ្ទៃក្នុង គោរពតួនាទីភារកិច្ច គោរពពេលវេលា គោរពវិន័យតាមអង្គភាព ដើម្បីឲ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធិភាព ៕