ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ជូនគ្រួសារសពមន្ត្រីទទួលមរណៈ

ខេត្តកែប៖ រសៀលថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានជួបសំណេះសំណាល សួរសុខទុក្ខនិងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន១២,០០០,០០០រៀល ជូនដល់គ្រួសារសពមន្ត្រី ដែលបានទទួលមរណៈភាព ចំនួន២គ្រួសារ រួមមាន ៖
-គ្រួសារសពលោកវរសេនីយ៍ត្រី សុឹម សុង នាយការិយាល័យចរាចរណ៍ផ្លូវគោក(ចូលនិវត្តន៍) ដែលទទួលមរណៈភាពកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ដោយរោគាពាធ។
-គ្រួសារសពលោកវរសេនីយ៍ត្រី ភឹម មឿន នាយផ្នែកការិយាល័យសុខាភិបាល ដែលទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពិធីខាងលើក៏មាននាយ នាយរងការិយាល័យបុគ្គលិក និងនាយការិយាល័យគណនេយ្យអញ្ជើញចូលរួមផងដែរ នៅសាលប្រជុំតូចស្នងការដ្ឋាននគរបាលខេត្តកែប ៕