ព័ត៌មានក្នុងប្រទេស

លោកស្រី​ អុី​ នារីនេត​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​កោះកុងបានអញ្ជេីញចូលរួមផ្តល់កិច្ចសម្ភាសន៍ ស្តីពីការសិក្សា​ស្វែងយល់ការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធជូនដំណឹងជាមុន

ខេត្តកោះកុងថ្ងៃពុធ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៣លោកស្រីអុីនារីនេតអភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជេីញចូលរួមផ្តល់កិច្ចសម្ភាសន៍ ស្តីពីការសិក្សាស្វែងយល់ការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធជូនដំណឹងជាមុន។

លោកស្រីអុីនារីនេតអភិបាលរងនៃគណៈអភិបាលខេត្តនិងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកោះកុង បានអញ្ជេីញចូលរួមផ្តល់កិច្ចសម្ភាសន៍ ស្តីពីការសិក្សាស្វែងយល់ការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធជូនដំណឹងជាមុនជាមួយក្រុមការងារគម្រោងការបន្សំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) ដែលអនុវត្តន៍ដោយរដ្ឋបាលជលផលនៅក្នុងខេត្តគោលដៅទាំង៤ តាមតំបន់ឆ្នេរមានខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុងក្នុងគោលបំណង ការសិក្សាស្វែងយល់ដោយផ្ទាល់នៅស្ថាប័នជំនាញពីការដាក់ឱ្យដំណើរការនៃប្រព័ន្ធប្រកាសអាសន្ន (Early Warning System) និងប្រព័ន្ធសុវត្ថិភាពសមុទ្រ (Safety at Sea) ប្រសិទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ ការទទួលបានព័ត៌មានជូនដំណឹងជាមុនដែលកំពុងអនុវត្តជាក់ស្ដែងនៅមូលដ្ឋាន និងឯកសារគោលនយោបាយ គាំទ្រនានាដែលបាននិងកំពុងអនុវត្ត។