ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលក្រុង ស្រុក និងនគរបាលសហគមន៍ បានសហការដឹកនាំចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានចំនួន ៧លើក (ក្រុងកែប ៣លើក និងស្រុកដំណាក់ចង្អើរ ៣លើក)

ខេត្តកែប៖ អនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប នៅថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុង ស្រុក និងនគរបាលសហគមន៍ បានសហការដឹកនាំចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានចំនួន ៧លើក (ក្រុងកែប ៣លើក និងស្រុកដំណាក់ចង្អើរ ៣លើក) នៅតាមគ្រឹះស្ថានសិក្សា និងនៅតាមសហគមន៍ ក្នុងមូលដ្ឋានខេត្តកែប ពិធីខាងលើក៏មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ១,៣១៨នាក់ ស្រី ៦៣៧នាក់ អញ្ជើញចូលរួមស្តាប់ផងដែរ ៕