ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លិខិតបំភ្លឺ របស់រដ្ឋបាលស្រុកកំពង់លែង ជូនសាធារណៈជន និងបណ្ដាញសារព័ត៌មាន

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុកកំពង់លែង ចេញលិខិតបំភ្លឺ ជូនសាធារណៈជន និងបណ្ដាញសារព័ត៌មានសង្គមមេត្តាជ្រាបថា៖យោងតាម ផ្សព្វផ្សាយព័ត៌មានរបស់ គណនីហ្វេសប៊ុកឈ្មោះ មេគង្គ (Mekong News) ចេញផ្សាយកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ដែលបានចុះផ្សាយថា៖ លោកអភិបាលរងស្រុក ទាមទារប្រាក់ចំនួន ៥លានរៀល ទើបអោយគ្រឿងចក្រចូលទៅឈូសឆាយដី បាន ផ្ទៃដីសរុបចំនួន៥១ហិកតា ដីស្ថិតនៅក្រៅបរិស្ថាន និងដីគម្របឆ្នាំ២០០២ ពួកគាត់កាន់កាប់អាស្រ័យផងតាំងពីឆ្នាំ១៩៨០ ហើយចំណុច ត្រពាំងត្រាវ ភូមិត្រងិល ឃុំត្រងិល មិនស្ថិតនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង និងព្រៃសហគមន៍ទេ។

ក្រោយពីមាន ការសួរនាំលោកអភិបាលរងស្រុកទទួលបន្ទុករៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និង លោក អ៊ឹម អៀង អនុប្រធានសហគមន៍ ឃុំត្រងិល មិនមានដូចការចោទរបស់គណនីហ្វេសប៊ុកមេគង្គ (Mekong News) រដ្ឋបាលស្រុកសូមបដិសេធករណីគណនី ហ្វេសប៊ុក ឈ្មោះ មេគង្គ (Mekong News បានបង្ហោះមិនមែនជាព័ត៌មានពិតឡើយ អាជ្ញាធរស្រុក គ្រាន់តែផ្អាក បណ្តោះអាសន្នរងចាំចុះត្រូតពិនិត្យទីតាំងដីជាក់ស្តែង ជាមួយជំនាញមន្ទីរសិន។ អាស្រ័យហេតុនេះ សូមសាធារណៈជនទាំងអស់មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យដោយអនុគ្រោះ ៕