ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រថយន្ត​ដឹក ​ព្រះសង្ឃ​ ជាច្រើនអង្គចេញត្រឡប់ពីដាំដើមឈើនៅភ្នំព្រះ បានបុកនិងរថយន្តដឹកដីបណ្តាលឲ្យព្រះសង្ឃរបួសធ្ងន់ ស្រាល៦អង្គ

បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ក៏មានព្រះសង្ឃ​ ជាច្រើនអង្គបានរងរបួសធ្ងន់ ស្រាល ខណៈជិៈរថយន្ត​ ចេញមកពីដាំដើមឈើនៅវត្តភ្នំព្រះ ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយរថយន្ត នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃអង្គារ ៧ រោច ខែទុតិយាសាឍ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៦ មុខសាលាបឋមសិក្សា ហ៊ុន សែន ឯកភាព ស្ថិតក្នុងភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍បានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុមាន រថយន្តម៉ាកម៉ាហីណូ គ្មានស្លាកលេខ ដឹកដីឥដ្ឋ០១គ្រឿង បើកបរដោយឈ្មោះ យ៉ាំ ធន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅខេត្តកំពង់ធំ បើកក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែជួបជាមួយគោយន្តហើយបានបួងចង្កួតមកឆ្វេង ក៍បានជ្រុលទៅបុកនិងរថយន្តម៉ាក fordពាក់ស្លាកលេខ 2G -6000 បន្ទាយមានជ័យ មានដឹកព្រះសង្ឃជាច្រើនអង្គ បើកចេញមកពីដាំដើមឈើនិងមើលកិច្ចការនៅ​វត្តធម្មាលង្ការាមភ្នំព្រះពេញទំហឹងបន្តទៅបុកនិងបង្គោល ភ្លើងរដ្ឋ១ដើមទៀតទើបទៅមុខលែងរួចចំណែកព្រះសង្ឃ បានរងរបួសធ្ងន់ ស្រាលចំនួន៦អង្គ។

មន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងបន្តទៀតថា៖ក្រោយពេលកើតហេតុព្រះសង្ឃដែលរងរបួសនោះត្រូវបានព្រះភិក្ខុ​ ធម្មាលង្ការោ​ ចាន់​ សុជន​ ព្រះគ្រូចៅអធិការវត្តកណ្តាលខ្ចាស់ ដឹកយកមកសង្គ្រោះនៅគ្លីនិកនាគព័ន្ធ ស្ថិតនៅខាងត្បូងរង្វង់មូលស្រីគ្រប់លក្ខណ៍ ស្ថិកក្នុងភូមិគោរដ្ឋាន សង្កាក់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែករថយន្តបង្កនិងអ្នកបើកមន្ត្រីនគរបាលចរាចរណ៍ឃាត់ទុករងចាំដោះស្រាយនៅពេលក្រោយ  ៕