ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរង ប្រគល់នូវថវិកាសមាគមន៍មិត្តនគរបាលជាតិជូនដល់ ក្រុមគ្រួសារនៃសព មន្ត្រីនគរបាលដែលបានទទួលមរណ:ភាព

ខេត្តមណ្ឌលគិរី៖  នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែទុតិយាសាឍ  ឆ្នាំថោះ បញ្ចស័ក . ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នាវេលាម៉ោង៩និង០០នាទី ពេលព្រឹកនេះ លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួលការងារផែនធនធានមនុស្សបានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយភរិយានៃសពមន្រ្តីនគរបាលដែលបានទទួលមរណ:ភាព និងបានប្រគល់នូវថវិកាសមាគមន៍មិត្តនគរបាលជាតិ ជូនដល់ភរិយានៃសពមន្រ្តីនគរបាលដែលបានទទួលមរណ:ភាពក្នុងឱកាសនោះផងដែរ។

ពិធីនេះបានប្រព្រឹត្តិធ្វើឡើង ក្រោមអធិបតីភាពលោក ត្តមសេនីយ៍ត្រីឡេង សោភ័ណ្ឌ ស្នងការរង ទទួលផែនការងារធនធានមនុស្សតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោឡោសុខាស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ទោ សៀង ម៉ារ៉ា នាយរងការិយាល័យបុគ្គលិក និង លោកស្រីវរសេនីយ៍ទោ កុសល្យ ពិសី នាយរងការិយាល័យផែនការគណនេយ្យនិងបានធ្វើការប្រគល់និងទទួលថវិកាសមាគមន៍ មិត្តនគរបាលជាតិជូនដល់ភរិយា នៃក្រុមគ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណ:ភាពនូវថវិកាចំនួន ,០០០,០០០,រៀល (ប្រាំមួយលានរៀលគត់)

ក្រោយពីបានធ្វើការប្រគល់និងទទួលនូវថវិកាជូនដល់ភរិយានិងក្រុមគ្រួសារមន្រ្តីនគរបាលដែលបានទទួលមរណ:រួចមកលោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងលោកបានមានប្រសាសន៍ណែនាំ និងសម្តែងនូវការផ្តាំផ្ញើសួរសុខទុក្ខទៅ ដល់ភរិយានិងក្រុមគ្រួសារនៃសព សូមយកថវិកាទាំងអស់នេះយកទៅបង្កើតមុខរបរទៅតាមតំរូវការនិងខិតខំបង្កបង្កើនផលធ្វើដំណាំដាំដុះដើម្បីលើកស្ទួយជីវភាពគ្រួសារអោយមានជីវភាពរីកចំរើនមិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ត្រី ស្នងការរងបានលើកឡើងអំពីគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានចំពោះការបាត់បង់មន្ត្រីនគរបាលដ៏ល្អម្នាក់ ដែលមានស្នាដៃល្អនិងមានសាមគ្គីភាពខ្ពស់ដែលបានខិតខំបំពេញភារកិច្ចបំរើជាតិមាតុភូមិអស់ពីកម្លាំងកាយនិងកំលាំងចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ។

មុននិងបញ្ចប់ភរិយានិងក្រុមគ្រួសារនៃសព បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះក្រុមការងារនិងមិត្តសមាគមន៍នគរបាលជាតិ ដែលបានបង្កើតឡើងដែលបានជួយដោះស្រាយនូវទុក្ខលំបាកដូចក្នុងពេលនេះនិងសូមអោយក្រុមការងារទាំងអស់ជួបតែ ពុទ្ឋពរទាំងប្រាំប្រការ គឺ អាយុ វណ្ណះ សុខៈ ពល: កុំបី ឃ្លៀងឃ្លាតឡើយ៕