ព័ត៌មានក្នុងប្រទេស

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងដី ចំនួនបីទីតាំងដែល​ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសូមសំអាត ឈូសឆាយ

ខេត្តកោះកុង​៖​ ថ្ងៃសុក្រ ៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣​ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធ ចុះពិនិត្យទីតាំងដី ចំនួនបីទីតាំង មានទំហំសរុបប្រហែលជាង ៣០ហិកតា ដែល​ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសូមសំអាត ឈូសឆាយដី មានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បន្ទាប់ពីការចុះពិនិត្យទីតាំងដី លោក សុខ សុទ្ធី បានណែនាំឱ្យមន្ត្រីជំនាញភូមិបាលស្រុក ចុះយកនិយាមកាដីទាំងបីទីតាំងឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារពិនិត្យផ្ទៀងផ្ទាត់ និងបន្តនីតិវិធី៕