ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូរផ្គង​រវាង​​អ្នកផលិត និងអ្នកទិញ គម្រោងអភិវឌ្ឍន៍​អាជីវកម្មប្រកប​ដោយសុចរិតភាព និងទទួលបាន​ទីផ្សារក្នុងស្រុក និងក្រៅប្រទេស

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រៀមរៀបចំវេទិកាផ្គូរផ្គង​រវាង​​អ្នកផលិត និងអ្នកទិញ គម្រោងអភិវឌ្ឍន៍​អាជីវកម្មប្រកប​ដោយសុចរិតភាព និងទទួលបាន​ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ក្រោមអធិបតីភាព លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគ នៃសាលាខេត្ត និងអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំងប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ។

លោក ស៊្រន សំឫទ្ធី មានប្រសាសន៍ថា កិច្ចប្រជុំពេលនេះគឺចង់ដឹងអំពីការរកនូវផលិតផលថ្មីៗដែលផលិតនៅក្នុងខេត្តកំពង់ឆ្នាំង ទាំងអ្នកផលិត និងរកអ្នកទទួលទិញនូវផលិតផល របស់សហគមន៍ និងប្រជាពលរដ្ឋ ។

លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្ត បានផ្តាំផ្ញើរដល់អាជ្ញាធរត្រូវរួមសហការគ្នាក្នុងការរិះរកនូវ ផលិតផលក្នុងមូលដ្ឋាន របស់ខ្លួនថ្មីៗបន្ថែមទៀតដើម្បីដាក់ បង្ហាញរៀបចំសិក្ខាសាលាផ្គូរផ្គងរវាងអ្នកលក់ និង អ្នកទិញនាពេលខាងមុខ ។ លោកអភិបាលរងបានសង្ឃឹម យ៉ាងមុតមាំ ចំពោះលោក លោកស្រីទាំងអស់ចូលរួមជួយ ដល់បងប្អូន ប្រជាពលរដ្ឋ មានទីផ្សារសម្រាប់លក់ផលិតផល របស់គាត់ ៕