ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងារត្រៀមកម្លាំងនៅក្នុងអង្គភាព

ប៉ៃលិន៖  ថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នៅវេលាម៉ោង៨និង៣០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំលោកលោកស្រី ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ប្រជុំពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងការងារត្រៀមកម្លាំងនៅក្នុងអង្គភាព ១០០ភាគរយ។