ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបករណី ជួញដូរនិងប្រើប្រាស់នូវ សារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១២និង១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បង្ក្រាបករណី ជួញដូរនឹងប្រើប្រាស់នូវ
សារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងួន សារូ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មាទីលំនៅភូមិ/សង្កាត់ កើតហេតុខាងលើ បានដកហូតវត្ថុតាង ថ្នាំងញៀនចំនួន០៥កញ្ចប់,ថ្នាំគ្រាប់ពណ៌ខ្មៅចំនួន០២កញ្ចប់,ជញ្ជីងថ្លឹង០១,
ម៉ូតូ០១គ្រឿង,ទូរស័ព្ទដៃ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕