ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យ១នាក់

ខេត្តកែប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកែប នៅម៉ោង១៨និង៣០នាទី ថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រតិបត្តិការនេះយើងបានឃាត់ជនសង្ស័យឈ្មោះ ដេត ចាន់រ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំខាងលើ និងដកហូតវត្ថុតាងរួមមាន ថ្នាំញៀន៥ថង់ ទម្ងន់ ៦.១៥ក្រាម ទូរសព្ទ ២គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង និងថង់សម្រាប់វេចខ្ចប់ មួយចំនួន។

បច្ចុប្បន្នជំនាញកំពុងបន្តនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕