ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មុខសញ្ញាគ្រឿងញៀនចំនួន០៤នាក់ត្រូវបានសមត្ថ​កិច្ចនគរបាលស្រុកសង្កែបង្រ្កាបឃាត់ខ្លួនអនុវត្តតាម​ច្បាប់ក្នុងរយៈពេល០២ថ្ងៃជាប់គ្នា

ខេត្តបាត់ដំបង៖ កាលពីថ្ងៃពុធ ៩កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៦នឹងទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម​សេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង​ញៀន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរ​បាលស្រុកសង្កែ បានដឹក នាំកងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ធ្វើការបង្រ្កាបករ​ណីគ្រឿងញៀនក្នុងមូលដ្ឋានបាន ចំនួន ០២ករណី ក្នុងបទល្មើសជាក់ស្តែង ដែលក្នុងនោះគឺបានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៥នាក់គឺ៖

១-ករណីទី០១ នៅចំណុចក្រុមទី ០៦ភូមិនរា ២ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួនចំនួន ០២នាក់ឈ្មោះ គា ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឈ្មោះកួន វណ្ណៈ ហៅ ថា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ ដំបង បច្ចុប្បន្នស្នាក់នៅភូមិវត្តរំដួល សង្កាត់ចំ​ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបានគឺ៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន01ថង់ទម្ងន់ ០,២៧ក្រាម(ទាំងសំបកថង់)
-ទូរសព្ទ័ដៃចំនួន០៣គ្រឿង
-កាបូបស្ពាយពណ៌ស លាយត្នោត ចំនួន០១
-កាបូបដាក់ប្រាក់ចំនួន០១
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ សេរីឆ្នាំ2020 ស្លាកលេខ បាត់ដំបង 1AK-9444។
២-ករណីទី២ នៅចំណុចក្រុមទី២២ភូមិវត្តតាមឹម ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួមចំនួន ០២ នាក់គឺឈ្មោះហ៊ាង ធី ហៅ វូច ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ យ៉ុន ចាន់រ៉ា ហៅ លីញ ភេ​ទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។
វត្ថុតាងដកហូតបានគឺ៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន0៥ថង់ទម្ងន់៥៣,៣២ក្រាម(ទាំងសំបកថង់)
-ទូរសព្ទ័ដៃចំនួន0២គ្រឿង
-កាបូបដាក់ប្រាក់ចំនួន០១
-ប្រាក់រៀលចំនួន ៦០,០០០រៀល(ប្រាំមួយម៉ឺនរៀល )
-ខ្សែកលោហះធាតុពណ៌លឿង ចំនួន០១ខ្សែមានបន្តោង
-ចិញ្ចៀនលោហះធាតុពណ៌លឿងចំនួន០២វង់
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅស្លាកលេខ បាត់ដំបង 1AD-4958 ដែលមានលេខតួ-លេខម៉ាស៊ីន ND125ME-5268311។
នៅពេលនេះជនសង័្សយទាំង០៤នាក់ត្រូវបានសម​ត្ថកិច្ចនគរបាលស្រុកសង្កែបញ្ជូនមកការិយាល័យជំនា​ញ អនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕