ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

គ្រួសារ (សព២នាក់ប្ដីប្រពន្ធ) ដែលរងគ្រោះដោយលិចទូក ដែលរស់នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទទួលបានការយកចិត្តទុកដាក់ និងការសួរសុខទុក្ខ ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ឡុច វណ្ណារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពោធិ៍ លោក អ៊ូ ជួបកុសល អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំពោធិ៍ លោក ឡោ សាលីម អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង លោក ប៊ុត សប្បាយ អនុប្រធានគណបក្សប្រជាជនកម្ពុជា ឃុំពោធិ៍ លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិកា ព្រមទាំងសម្ភារៈរបស់ឯកឧត្តមបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង និងសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារ (សព២នាក់ប្ដីប្រពន្ធ) ដែលរងគ្រោះដោយលិចទូក កាលពីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ ដែលរស់នៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះដែរ ឯកឧត្តមក៏បានពាំនាំការសួរសុខទុក្ខពី ឯកឧត្តម សឹង សំណាង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតក្នុងក្ដីសោកស្ដាយឥតគណនា ចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់។ ជាមួយគ្នានេះដែរ លោកក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ ៕