ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីចងកសម្លាប់ខ្លួនឯ នៅចំណុចភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ៧កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៤និង៣០នាទីរសៀល នៅចំណុចដើមរាំងក្រោយភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានករណីចងកសម្លាប់ខ្លួន ឈ្មោះមុត សុខា  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

យោងតាមការបំភ្លឺរបស់ ឈ្មោះ ផាន់ ស្រៀង ភេទស្រី អាយុ ៥១ឆ្នាំ ជាម្តាយបង្កើត បានបញ្ជាក់ថាកូនរបស់គាត់ដើរធ្វើការស្រុកឆ្ងាយនៅខេត្តកោះកុង ពេលត្រឡប់មកផ្ទះវិញមានអាការៈ ដូចមនុស្សមានរោគសរសៃប្រសាទ ។
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ម្តាយបង្កើតរបស់សព បានស្តីបន្ទោសរឿងបញ្ហាសុីផឹក រួចជនរងគ្រោះបានរករឿងជាមួយម្ដាយ ហើយក៏បង្កហិង្សា លុះដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែឃើញកូនរបស់គាត់ចង (ក) សម្លាប់ខ្លួនឯងនៅនឹងដើមរាំងក្រោយផ្ទះ។

ក្រោយពេលទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ និងសាកសួរបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុរួចរាល់ និងបានរាយការណ៍ជូនជំនាញ ដើម្បីសហការតាមនីតិវិធី សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕