ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរការរៀបចំការបោះឆ្នោត

ខេត្តកែប៖ នារសៀលថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព,ស២៥៦៧ ត្រូវនិងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយវិធានការណ៍ និងការប្រើប្រាស់កម្លាំងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ដំណើរការរៀបចំការបោះឆ្នោតដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដោយមានការចូលរួមពី នាយនគរបាល នាយនគរបាលរងថ្នាក់ខេត្ត ក្រុង ស្រុក ប៉ុស្តិ៍រដ្ឋបាល ចំនួន២០៧នាក់ នៅស្នងការដ្ឋាននគរបាលខេត្តកែប ៕