ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងប៉ុស្តិ៍ព្រំដែនសុខសាន្តថ្មី ចេញល្បាតទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិស្រុកសំឡូត ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៧នឹង៣០នាទី ថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ និងលោកឧត្តមសេនីយ៍ត្រី អៀ វុត្ថា ស្នងការរងជំនួយការដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក​ អ៊ុក សារិន មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ កម្លាំងប៉ុស្តិ៍សុខសាន្តថ្មី សរុប៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឌុក ថា នាយប៉ុស្តិ៍បានចេញល្បាតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង របស់ប៉ុស្តិ៍ខ្លួនគ្រប់គ្រង ក្រោយពីបានដើរល្បាតរួច ពិនិត្យឃើញថាពុំមានអ្វីប្រែប្រួលអោយកត់សម្គាល់ឡើយ។