ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅបរិវេណប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក បានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្លុក ស្រុកប្រាសាទបាគង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោក សូរ ប្លាតុងអភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង។ និងមានការអញ្ជេីញចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការអធិការរង លោកនាយនាយរងផ្នែក កងរាជអាវុធហត្ថស្រុក តំបន់ប្រតិបត្តិការសឹករងស្រុក និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍ក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ បន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យកាន់តែល្អប្រសើរថែមទៀត។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់អង្គពិធីទាំងមូល ទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ