ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះសាលាឆាន់នៅវត្តច័ន្ទបុប្ផារាម(ហៅវត្តថ្មី)ស្ថិតក្នុងភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែងខេត្តសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង៣០នាទី មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យឆេះសាលាឆាន់នៅវត្តច័ន្ទបុប្ផារាម (ហៅវត្តថ្មី) ដែលមានទំហំបណ្តោយ ២៤ម៉ែត្រ ទទឹង ១៦ម៉ែត្រ កំពស់ ១៦ម៉ែត្រ សាងសង់អំពីថ្មក្រោម ដំបូលឈើប្រក់ក្បឿង ដែលស្ថិតក្នុងភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។បណ្តាលឲ្យខូចខាត ឆេះដំបូលឈើប្រក់ក្បឿងទំហំ ១៦០ម៉ែត្រការ៉េ,ជញ្ជាំងឥដ្ឋទំហំ ៣២ម៉ែត្រការ៉េ និងគ្រឿងសក្ការបូជា ដែលបណ្តាលមកពីមូលហេតុ ទុស្សេខ្សែភ្លើង

ករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះ ទៅពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ ចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន