ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ទារកភ្លោះបីនាក់បានចាប់កំណើតជាមួយគ្រួសារកសិករមានជីវភាពខ្វះខាត នៅស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ ៖ ​កសិករមានជីវភាពខ្វះខាត០១គ្រួសារ រស់នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ  ប្រសូត្របានកូនភ្លោះ០៣នាក់ ស្រី០១ នាក់ នៅវេលាម៉ោង០៩ព្រឹក ថ្ងៃចន្ទ ១ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យគុន្ធបុប្ផា ខេត្តសៀមរាប ។

នគរបាលប៉ុស្តិ៍រដ្ឋបាលជប់វារី បានឲ្យដឹងថា ៖ ទារកទាំង០៣នាក់ មានឈ្មោះ ១/-ឈ្មោះ ធុច សិរី ភេទស្រី មានទម្ងន់ ២,២គ.ក្រ ,២/-ឈ្មោះ ធុច មង្គល ភេទប្រុស មានទម្ងន់ ២គ.ក្រ , ៣/-ឈ្មោះ ធុច សួស្តី ភេទប្រុស មានទម្ងន់ ២ គ.ក្រ ឪពុកឈ្មោះ ប៉ិន សាវឿន អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ ជីវ ធុធ អាយុ៣៥ឆ្នាំ គ្រួសារនេះ មានទីលំនៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាល បានបញ្ជាក់ថា ៖ តាមការឲ្យដឹងពីឪពុកម្តាយទារកទាំង០៣ គឺមានសុខភាពធម្មតា បច្ចុប្បន្នគ្រូពេទ្យកំពុងយកចិត្តទុកដាក់ ហើយទារកទាំង០៣នាក់នេះ គឺជាកូនលើកទី៤ ក្នុងចំណោមបងប្អូនមុន០៣នាក់ សរុប០៦នាក់ ៕