ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់មានវិបត្តិផ្លូវចិត្តសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនក្នុងស្រុកថ្មគោល

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៥០នាទី ត្រង់ចំណុចក្រុមទី១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត ​(ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក​ សាកសពជនរងគ្រោះឈ្មោះ​ ជួន សុីធែង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត (ជំពាក់លុយធនាគារច្រើន)។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកថ្មគោល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ជួន សុីធែង ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕