ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុករុក្ខគិរីបង្រ្កាបឃាត់ខ្លួ​នមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃអាទិត្យ ១៣កើត ខែបឋមាសាឍ ឆ្នាំងោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:២០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជីក នៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក​ ចែកចាយ​ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ១ករណី​ ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី០៨ ភូមិបឹងអំពិល ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាត ម៉ោង ភេទប្រុស​ អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាសាក់ ឃុំបាសាក់ ស្រុករក្ខគិរី ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ទូរស័ព្ទដៃចំនួន ០១ គ្រឿង
-ប្រាក់ខ្មែរចំនួន ១៤៨,៥០០៛​ ។
បច្ចុប្បន្ន ជនសង័្សយរួម និងវត្ថុតាងកម្លាំងនគរបាលស្រុករុក្ខគិរីកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដេីម្បីចាត់ការបន្តតាមនីតិវិធី​ច្បាប់៕