ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកម្លាំងតាមផែនការ ចុះការពារពិធីបើកយុទ្ធនាការដង្ហែព្យុហយាត្រាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ខេត្តកែប៖ ថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកម្លាំងតាមផែនការ ចុះការពារពិធីបើកយុទ្ធនាការដង្ហែព្យុហយាត្រាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលមានមនុស្សចូលរួមដង្ហែប្រមាណ ១១,៥០០នាក់ និងមធ្យោបាយសរុប ចំនួន៤៦៨២គ្រឿង (រថយន្តចំនួន ៤៥៥គ្រឿង,ម៉ូតូ ចំនួន៤,២២៧គ្រឿង) ប្រកបដោយសុវត្ថិភាពនិងរបៀបរៀបរយល្អ ៕