ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដ​កំពង់ស្ពឺ​ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដា​ល​ ស្ដីពី​ “តួនាទី​ ភារកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ “​ ជូនមន្រ្ដី​នគរបាល​តាមបណ្ដាអធិការ​ដ្ឋា​ននគរបាល​ក្រុង​ ស្រុក​ ទាំង ៨

ខេត្តកំពង់ស្ពឺ​៖​ នារសៀល​ថៃ្ងសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២៣​ នៅ​សាលប្រជុំ​ស្នងការ​ដ្ឋាន​នគរបាលខេត្ដ​កំពង់ស្ពឺ​ បា​ន​រៀបចំ​បិទវគ្គបណ្ដុះបណ្ដា​ល​ ស្ដីពី​ “តួនាទី​ ភារ​កិច្ច​របស់​ប៉ុស្តិ៍​នគរ​បាល​រដ្ឋបាល​ “​ ជូនមន្រ្ដី​នគរ​បា​ល​តា​មបណ្ដាអធិការដ្ឋាននគរបាល​កក្រុង-ស្រុក​ ទាំ​ង ៨​។ អញ្ជេីញជាអធិបតីភាព លោកឧ​ត្ដម​សេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ នគ​របាលខេត្ដ​កំ​ពង់ស្ពឺ​ និងមានការអញ្ជេីញចូលរួមពី​សំ​ណាក់​ លោ​ក​ លោក​ស្រី​ ស្នងការរង​ លោក​ លោកស្រី​ នាយ​ការិយាល័យជំនាញ​ ជនបង្គោលស្នងការដ្ឋាន​នគរ​បាលខេត្ដ​ លោកអធិការក្រុង-ស្រុក និងមន្រ្ដីប៉ុស្ដិ៍​ ដែលមកពីតាមបណ្ដាអធិកា​រក្រុង​ ស្រុក​ ទាំង៨​។
ក្នុងពិធីនេះលោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្ដុះប​ណ្ដាលនេះ​ ត្រូវយកចំណេះដឹង និងជំនាញ ដែលបានសិក្សា យកទៅអនុ​វត្ដការងារជាម​ន្រ្ដីនគរបាលមូលដ្ឋាន អោ​យមានគុណភាពខ្ពស់ សម្រាប់បម្រេីការ​ងារជូន​អង្គភាព​ និងបម្រេីសេវាប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន។ ជាកិច្ចបញ្ចប់នៃពិធីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ ក៏បានប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ ដល់គ្រូបង្គោល និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមបញ្ចប់វគ្គបណ្តុះបណ្តាលនេះផងដែរ ។