ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គ្រោះថ្នាក់ចរាចរណ៍រថយន្ត​បុកជាមួយម៉ូតូ​ បណ្ដាលអោយអ្នកបេីកបរម៉ូតូ​ និងអ្នករួមដំណើរស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០:១០នាទី លើផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ ៧២- ៧៣ (ចំណុច មុខផ្ទះ ម៉ែន ស្រីមាន) ស្ថិតនៅភូមិ ត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​០១គ្រឿងម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-3715 បើកបរដោយឈ្មោះ ខាត់ វិទូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ​ មានទីលំបច្ចុប្បន្ននៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបើកបរចេញ ពីទិសត្បូង​ ទៅទិសជើង ។

លុះបេីកបរមកដល់ចំណុចខាងលើកក៏បានបុកម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ​ កំពង់ឆ្នាំង​ 1L-3367​ បើកបរដោយឈ្មោះ គាំ សិលា ភេទប្រុស អាយុ២៨ឆ្នាំ​ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះព្រឿងមុន្នីចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទួលខ្សាច់​ ឃុំជ្រៃបាក់​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង ដែលកំពុងបត់ឆ្លងកាត់ទ្រូងផ្លូវជាតិលេខប្រាំ​ ពីទិសខាងលិច​ ទៅទិសខាងកេីត​ ក្នុងដំណេីរខ្វែងទិសគ្នា​ បណ្ដាលអោយស្លាប់​ ០២​ នាក់ប្រុស​ (អ្នកបេីកបរម៉ូតូ​ និងអ្នករួមដំណើរ)នៅនឹងកន្លែងកើតហេតុ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច​ បានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង ឃឃឃាត់ខ្លួនអ្នកបើកបររថយន្ដម្នាក បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើកាសាកសួរ ចំណែកសាកសពទាំង ០២បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
វត្ថុតាង ម៉ូតូនិងរថយន្ត បានចាប់យកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ ៕