ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនជាតិអូស្រ្តាលីម្នាក់មានជំងឺប្រចាំកាយបានស្លាប់នៅក្នុងមន្ទីរពេទ្យ

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីជនបរទេសម្នាក់ស្លាប់ នៅមន្ទីរពេទ្យ ហាន់ដា ស្ថិតនៅក្រុមទី០៤ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សពឈ្មោះ MALCOLM BRUCE WOOD ភេទប្រុស អាយុ៧៦ឆ្នាំ​ ជនជាតិអូស្រ្តាលី កាន់លិខិតឆ្លងដែនលេខ​ PA1127221 ទិដ្ឋាការផុតកំណត់ ២០ ខែធ្នូ ឆ្នាំ២០២៣ ប្រកបររបរជា​ គ្រូបង្រៀនភាសាអង់គ្លេស នៅសាលា ACD បានចូលមកព្យាបាលនៅមន្ទីរពេទ្យ ហាន់ ដា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លុះដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៤នឹង០០នាទី ជនបរទេសខាងលើបានស្លាប់។

ក្រុមការងារកោសល្យវិច្ច័យយសព មានតំណាងអយ្យការអមសាលាដំបងខេត្ត ក្រុមគ្រូពេទ្យ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើកោសល្យវិច្ច័យ និងសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារជំងឺសួតធ្ងន់ធ្ងរ (ខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល) ពិតប្រាកដមែន។
បច្ចុប្បន្ន​ សាកសពត្រូវបានរងចាំការសម្រេចពីស្ថានទូតអូស្រ្តាលី៕