ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំង​ការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងអធិការដ្ឋាន​នគរបាល​ក្រុង-ស្រុក​ បានចុះ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​តាម​សាលារៀន​

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ តេង ច័ន្ទណាត​ ស្នងការ​នគរបាល​ខេត្ត​សៀមរាប កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង-ស្រុក បាន​ចុះ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​តាម​សាលារៀន​ជាប្រចាំ ៕