ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរជ័យ ចូលរួមពិធីបុណ្យសពលោកតា សូត្រ សែម ដែលបានធ្វើមរណៈកាលក្នុងជន្មាយុ ១០០ឆ្នាំ នៅភូមិព្រៃផ្ដៅ ឃុំភ្នំកុង

ខេត្តកំពត៖ នៅរសៀលថ្ងៃព្រហស្បតិ៍​ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ និងសហការីបាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរជ័យ។ ចូលរួមពិធីបុណ្យសពលោកតា សូត្រសែមដែលបានធ្វើមរណៈកាលក្នុងជន្មាយុ ១០០ឆ្នាំនៅគេហដ្ឋាននៃសពស្ថិតនៅភូមិព្រៃផ្ដៅ ឃុំភ្នំកុង ស្រុកអង្គរជ័យខេត្តកំពត។
អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរជ័យរួមមាន៖
អង្ករ ៣០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ថវិកា៥០ ០០០ម៉ឺនរៀល លោក មួង នឿន និងសហការី ថវិកា ៦០០.០០០ម៉ឺនរៀល រដ្ឋបាលឃុំភ្នំកុងថវិកា ១០០.០០០ ម៉ឺនរៀល ៕